លោកវរសេនីយ៍ឯក អ៊ឹម នាញ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ និងនាយការិយាល័យមានការពាក់ព័ន្ធ ចូលប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការការពារសន្តិសុខ៖
១.បុណ្យខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥។
២.ពិធីជំនូបប្រាស្រ័យមិត្តភាពការពារព្រំដែនកម្ពុជា វៀតណាមលើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ។
តាមរយៈប្រព័ន្ធ(Video conference) ក្រោមអតិបធិភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥








