លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង និងបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ នៃគម្រោងឥណ្ឌទានកាបូនក្រវ៉ាញកណ្ដាល ដែលសហការអនុវត្ត រវាងក្រសួងបរិស្ថាន ជាមួយអង្គការ CI នៅសណ្ឋាគារផាមវីវើខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការ ក្រសួងបរិស្ថាន
លទ្ធផល នៃកិច្ចប្រជុំនេះមានដូចខាងក្រោម ÷
១/ការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល។
២/ការគាំទ្រដល់ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។
៣/ការវាយតម្លៃ និងតាមដានព្រៃឈើទៅជីវៈចម្រុះ។
ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥




















