លោក ស៊ន ស្រិញ មេឃុំស្ដីទី បានចាត់តាំងលោកស្រី ភុតសា សិរិ ជំទប់ទី២ឃុំ ដឹកនាំអាជ្ញាធរភូមិកោះស្ដេច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្ដេច និងប្រជាការពារភូមិកោះស្ដេច ដេីម្បីចូលរួមពិធីបុណ្យសពឈ្មោះ បុិ វត្តី ភេទស្រី អាយុ ៣៨ឆ្នាំ មូលហេតុស្លាប់ដោយរោគាពាធ(ជំងឺទាចទឹក) ស្ថិតនៅក្នុងគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតខ្លាំង និងបានចុះសួរសុខទុក្ខដល់គ្រួសារនៃសព ព្រមទាំងបានចូលរួមរំលែកទុក្ខ នៅថវិកាមួយចំនួនផងដែរ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
October 24, 2025





