មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារនិងផ្សព្វផ្សាយលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួម លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីនាយក រដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរង ក្រុង/ស្រុក នាយក ឬនាយករង ក្រុង/ស្រុក ប្រធានការិយាល័យគាំទ្រ ឃុំ/សង្កាត់ មេឃុំ/សង្កាត់ និងក្រុមការងារ នៃមន្ទីរផែនការខេត្ត សរុបប្រមាណ ៤៥នាក់ ស្រី ១៤នាក់ នៅសាលប្រជុំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិលអ្នកផ្តល់សេវានានាក្រុងស្រុក និងមន្ទីរជំនាញនានាជុំវិញខេត្ត ដើម្បីទទួលបាននូវទិន្នន័យគ្រួសារក្រីក្រថ្មីៗទាំងទីជនបទនិងទីប្រជុំជនសម្រាប់ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងតំរង់ទិសផ្ដល់ជំនួយ និង សេវាផ្សេងៗដល់គ្រួសារក្រីក្រពិតប្រាកដ និងបានយល់អំពីដំណើរការនីតិវិធីស្ដីពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ប្រើប្រាស់ឧបករណ៍តាប្លេត(Tablet) និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលអនុវត្តនាពេលកន្លងមក។
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥





















