/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។

បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។ លើសពីនេះនាព្រឹកដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ​ ចំណាត់​ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ផងដែរ។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ កម្រិត៣ ទូទាំងប្រទេស៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    23/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន ជាមួយក្រុមស៊ើបអង្កេត​ Scam Online នៃនាយដ្ឋានសន្តិសុខសាធារណៈក្រុងប៉េកាំង​ ប្រទេស​ចិន ដឹកនាំ​ដោយ​លោក LIU FENGCHEN ប្រធានក្រុម​កការងារ ស្តីពីការ​បង្ក្រាប​ Scam Online ក្នុង​ខេត្ត​កោះកុង​

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក