លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ និងទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥។
ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំចល័ត។
ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥

















