ស្រុកកោះកុង ៖ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលមហោស្រព សាលាខេត្តកំពង់ចាម។




