មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្តីពីការចុះធ្វើអធិការកិច្ចដើម្បីវាយតម្លៃលើអភិក្រមហានិភ័យ ក្នុងការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធគ្រប់អង្គភាពក្រោមឱវាទក្រសួងផែនការ ក្រោមអធិបតីភាព លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត លោក រឿន សំអន អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ជាប្រធានប្រតិភូ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកប្រតិភូសវកម្ម អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្ត នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីធានាប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអគ្គាធិការដ្ឋាន នឹងចុះធ្វើអធិការកិច្ចតាមមន្ទីររាជធានី ខេត្ត នៃក្រសួងផែនការ សំដៅលើកកម្ពស់អភិបាលកិច្ចល្អលើការគ្រប់គ្រងរដ្ឋបាលទូទៅ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងតាមដានការអនុវត្តការងារផែនការ ការងារស្ថិតិ ការងារប្រជាជន និងអភិវឌ្ឍន៍ និងការងារពាក់ព័ន្ធនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងផែនការ។
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥








