/ / /

លោក ឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ តំណាងឯកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីដើម្បីគោរពវិញ្ញាណក្ខន្ធ ប្រគល់ថវិកាវិភាគទានមិត្តជួយមិត្តនិង បំពាក់ឋានន្តរសក្តិជូនសពលោកអនុសេនីយ៍ឯក សែម មុត

កោះកុង៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម សាមិទ្ធមេបញ្ជាការរងយោធភូមិភាគទី៣ តំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានអញ្ជើញជាអធិបតីភាព ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ ប្រគល់ថវិកាមិត្តជួយមិត្ត ចំនួន១២ លានរៀល ជូនដល់គ្រួសារសពលោកអនុសេនីយ៍ឯក សែម មុត មេបញ្ជាការរង កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៣៧ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦  ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ៣:៤៥ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយជំងឺគាំងបេះដូង  ក្នុងពេលបំពេញភារកិច្ច ការពារព្រំដឺន កម្ពុជា-ថៃ។
សពត្រូវបានប្រារព្ធពិធីធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងបានដង្ហែរឆ្ពោះទៅកាន់ទីបច្ឆា វត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីប្រារព្ធពិធីបូជា ។
ឆ្លៀតក្នងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ និងលោកវរសេនីយ៍ឯក គង់ សុភាព តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ ហើយអង្គភាព ក៏បានបាត់បង់មិត្តរួមអាជីពមួយរូបដែលកន្លងមកលោកបានខិតខំប្រឹងប្រែងព្យាយាមអស់ពីកម្លាំងកាយចិត្ត យកអស់ស្មារតីស្មោះត្រង់ ក្នុងការបំពេញកិច្ចការងារបានយ៉ាងល្អជូនដល់អង្កភាព និងសម្រេចបាននូវស្នាដៃជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី0១ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ចាបយេនឌ័រ ការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ជាតិ និងសហគមន៍តំបន់ឆ្នេរ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោល បំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែល នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

  • ហេង គីមឆន/
    23/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីការកែសម្រួលសៀវភៅកិច្ចការរដ្ឋបាលឃុំ សង្កាត់

  • ហេង គីមឆន/
    23/03/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ​ ប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន​​ជាមួយ​ ក្រុមស៊ើបអង្កេត​ Online Scam នៃនាយដ្ឋានសន្តិសុខសាធារណៈក្រុងប៉េកាំង​ ប្រទេស​ចិន ដឹកនាំ​ដោយ​លោក LIU FENGCHEN ប្រធានក្រុម​ការងារ​ ស្តីពី​ ការ​បង្ក្រាប​ Online Scam ក្នុង​ខេត្ត​កោះកុង