លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ងួន វល្ខ័ក ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអនុវត្តមុខងារដែលបានផ្តល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍ដល់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារ Sea Breeze &Villa ខេត្តព្រះសីហនុ
ម៉ោង៨:០០នាទីព្រឹក ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




