ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពសម្រាប់ជាធាតុចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ២០២១-២០២៣ ក្រោមអធិបតីភាពលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា ។