លោកស្រី ឈឹម គឹមអែម អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្ត្រជាតិ នៃការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម សម្រាប់លើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌ សុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ។
សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
រៀបចំដោយ ៖ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
ឧបត្ថម្ភដោយ ៖ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)
សិក្ខាសាលានេះមានគោលបំណង៖
❇️ប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល
❇️អំពាវនាវដល់អ្នកចូលរួមទាំងអស់ ផ្តល់កិច្ចសហការ គាំទ្រ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យយុទ្ធនាការ ផ្សព្វផ្សាយ អំពីការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ទៅដល់គ្រប់ក្រុមគោលដៅ ទាំងអស់។
លទ្ធផលរំពឹងទុក៖
❇️ជំរុញ បង្កើន ឱ្យមានការប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីទទួលបានការថែទាំ សុខភាព ដែលមានគុណភាព និងប្រកបដោយសមធម៌។
❇️អ្នកចូលរួមទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយសារអប់រំ អំពីការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលឱ្យបានទូលំទូលាយទូទាំងប្រទេស។
ប្រភព: រដ្ឋបាលឃុំថ្មស
ថ្ងៃសុក្រ ១០រោច ខែ អស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៥




