ស្រុកកោះកុង ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់ បានអញ្ជេីញចុះពិនិត្យ តាមដាន និងគាំទ្រលើដំណើរការការងារនៃការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាលឃុំត្រពាំងរូង ដើម្បីបង្កើននូវប្រសិទ្ធភាព និងធានាបានគណនេយ្យភាព ក្នុងការរៀបចំស្របតាមការណែនាំ នីតិវិធី និងស្របតាមសេចក្ដីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ។
សមាសភាពចូលរួមមានមេឃុំ ជំទប់ទី១ ជំទប់ទី២ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំត្រពាំងរូង សរុបចំនួន ០៨នាក់ ស្រី ០១នាក់ នៅសាលាឃុំត្រពាំងរូង





