ស្រុកកោះកុង ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក លីម ភឿន អភិបាលស្រុកកោះកុង បានដឹកនាំ ការិយាល័យ អង្គភាព ពាក់ព័ន្ធ និង រដ្ឋបាល ឃុំទាំង០៤ នៃស្រុកកោះកុង ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ (លើកទី២) លើ “សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នៅសាលប្រជុំសាលាស្រុកកោះកុង
សមាសភាពចូលរួមមានចំនួនសរុប ១៩នាក់ ស្រី ០៤នាក់។





