លោក ហោ ធូ នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងពិនិត្យផ្តល់យោបល់លើរបាយការណ៍បច្ចេកទេសករណីសំណើសូមសាងសង់អគារពហុមុខងារ កំពស់១៦ជាន់ និងដំបូលទែរាស់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរ: រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥







