វេលាម៉ោង ២:៣០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីជួបសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិគ្រប់ភូមិ ស្ថិតនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា