#រដ្ឋបាលឃុំដងពែង
នៅព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥
លោក ទី យោង មេឃុំដងពែង បានដឹកនាំលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិកឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ
លោកនាយកសាលា ប្រជាការពារភូមិ ដើម្បី ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
















