លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យទីតាំងដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវសំខាន់មួយចំនួន ក្នុងភូមិ១ និងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
វេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៥ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




