/ / /

លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត រួមទាំងលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយ បានដឹកនាំ និងចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត រួមទាំងលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយ បានដឹកនាំ និងចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

នៅសាលប្រជុំបាត់ដំបង ក្រសួងមហាផ្ទៃ មានរៀបចំពិធិបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធ និងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ ដើម្បីឆ្លុៈបញ្ជាំងលើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយក្នុងគោលបំណងធ្វើអោយប្រសើរឡើងក្នុងការផ្តល់សេវា។

ពិធីនេះមានការអញ្ជើញចូលរួមលោក
លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយករដ្ឋបាល និងលោក លោកស្រី ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ នៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ដោយមានលទ្ធផលដូចជា ខេត្តកែប បានផ្តល់សេវាតិចជាងគេ រាជធានីភ្នំពេញ ផ្តល់សេវាបានច្រើនជាងគេ ហើយក្នុងនោះខេត្ត ដែលផ្តល់សេវាតាមអនឡាញបានច្រើនជាងគេគឺខេត្តកណ្តាល។ ដោយក្នុងនោះលោកប្រធាននាយកដ្ឋានមុខងារ និងធនធាន បានប្រកាសពីគោលការណ៍របស់ក្រសួងមហាផ្ទៃនឹងដាក់អោយអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មានការប្រឡងប្រណាំងក្នុងការផ្តល់សេវា ដោយមានពានរង្វាន់ផងដែរ។

ជាចុងក្រោយ ឯកឧត្តមបានស្នើសូមដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលានេះ សូមចូលរួម និងខិតខំជជែកពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ដែលលទ្ធផលនៃសិក្ខាសាលានេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងមហាផ្ទៃ បន្តពង្រឹង និងកែលម្អលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ថ្មីៗដើម្បីអោយការអនុវត្តកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព។
ថ្ងៃចន្ទ ៦រិច ខែអស្សុច ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/03/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ចំនួន ០៦លិខិត

  • ហេង គីមឆន/
    23/03/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី0១ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ចាបយេនឌ័រ ការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ជាតិ និងសហគមន៍តំបន់ឆ្នេរ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោល បំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែល នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។