លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា លោកនាយកសាលា នាយករង លោកគ្រូ អ្នកគ្រូ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
………………….
ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

















