…………………………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំរួមមាន ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កម្លាំងប៉ុស្តិ៍ភ្ញីមាស មេភូមិភ្ញីមាស និង អនុភូមិកៀនក្រឡាញ់ ចុះណែនាំដល់អាជីវករលក់ដូរ នៅចំណុចចិញ្ចើមផ្លូវបាត់កាត ឱ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវដាក់សំរាមពាសវាលពាសកាលឡើយនិងមិនអោយចាក់ទឹកកខ្វក់ស្អុយបង្ហូរតាមកន្លងផ្លូវ វាអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ចុះណែនាំដល់ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកហើយបង្ហូរកាកសំណល់ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ឱ្យគាត់ធ្វើអនាម័យសំអាតនិងបង្ហូរកាកសំណល់ឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់អ្នកដទៃទៀត។
………………………………..………………………………………………… ថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥
October 12,2025





