លោក ឈឹម ផាវ មេឃុំបឹងព្រាវ បានដឹកនាំក្រុមការងារឃុំ និងភូមិ នាំយកអង្ករ ១បាវ ទឹកត្រី ១យួរ ទឹកសុទ្ធ ៤យួរ និងថវិកាចំនួន ២០ ម៉ឺនរៀល ឧបត្ថម្ភដល់គ្រួសារនៃសពឈ្មោះ សុខ ពេជ្រ ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥ នៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
………………………………
រសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥
ប្រភព:កើត កៅលី







