លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ដើម្បីជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ស្ដីពីពង្រឹងសុវត្ថិភាពចរាចរណ៍ នៅលើដងផ្លូវ។
កិច្ចពិភាក្សា បានស្នើសូមទៅតំណាងក្រុមហ៊ុន រួមមាន ផ្ទាំងស្លាករូបភាពគ្រោះថ្នាក់ចរាចរណ៍ ទំហំ២ គុណ៣ ម៉ែត្រ ចំនួន ៥ផ្ទាំង(តំបន់គ្រោះថ្នាក់ខ្ពស់) នៅចំណោទអន្ទង់អាំងស្រុកបូទុមសាគរ ១ស្លាក ចំណោតអន្ទង់អាំងតាតៃស្រុកកោះកុង ៤ស្លាក និងដាក់អំពូលសូឡាបំភ្លឺស្លាក ៥អំពូល ព្រមទាំងបាញ់ថ្នាំលើផ្លូវពញ្ញាក់អារម្មណ៍អ្នកបើកបរ តាមទីតាំងទាំង៥ និងបាញ់ថ្នាំលើផ្លូវ(បន្ថយល្បឿន) ៥ទីតាំង បន្ថែមផ្លាកសញ្ញាកំណត់ល្បឿន សូឡាភ្លិបភ្លែត ផ្លាកសញ្ញាកោង តាមទីតាំងជាក់ស្តែង។
ថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥






