ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវក្នុងភូមិ ក្រោមប្រធានបទ យុទ្ធនាការថ្ងៃនេះសម្អាតផ្ទះរបស់យើង ក្នុងភូមិសាស្រ្តឃុំកោះកាពិ និងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ សមាសភាពចូលរួមមាន មន្រ្តីមន្ទីរបរិស្ថានខេត្តកោះកុង លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំកោះកាពិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពី មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំជ្រោយប្រស់ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ មេភូមិ លោកគ្រូ អ្នកគ្រូ សមាជិកស.ស.យ.ក សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបចំនួន ១១៥នាក់ ស្រីចំនួន៦៧នាក់ ។












