ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវលេខ៤៨ ក្រោមប្រធានបទ យុទ្ធនាការថ្ងៃនេះសម្អាតផ្ទះរបស់យើង ក្នុងភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ សមាសភាពចូលរួមមាន មន្រ្តីមន្ទីរបរិស្ថានខេត្តកោះកុង លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំតាតៃក្រោម ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំត្រពាំងរូង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូ សមាជិកស.ស.យ.ក សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបចំនួន ១២៥នាក់ ស្រីចំនួន៦៥នាក់ ។















