លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការនិមន្ដចូលរួមពីព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៏ធរសហការី អនុគណស្រុកស្រែអំបិល និងជាព្រះគ្រូចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) សហការជាមួយអាជ្ញាធរឃុំដងពែង ដើម្បីរៀបចំពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរា ចំនួន ២៧គ្រួសារ ស្ថិតនៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!