លោកស្រី អន លីណា នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែមស្តីពី “ការប្រើប្រាស់ FMIS និងនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង” ជូនថ្នាក់ដឹកនាំ និង មន្ត្រីដែលជាអ្នកប្រើប្រាស់ FMIS ដើម្បីពង្រឹងសមត្ថភាពគន្លឹះថ្មីៗ បន្ថែមនៃការប្រើប្រាស់ FMIS និងនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន មូលដ្ឋានក្នុងការដោះស្រាយបញ្ហាបឋមពាក់ព័ន្ធនឹងការប្រើប្រាស់ FMIS ដោយខ្លួនឯង។
ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩











