ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង ៨ៈ៣០នាទីព្រឹក
នៅសាលាឃុំជំនាប់បានបើកកិច្ចប្រជុំ ពិភាក្សាពីការបែងចែកចុះស្រង់ស្ថិតិប្រជាពលរដ្ឋរួមប្រចាំឆ្នាំយោងតាមលិខិតចុះលេខ០៩១ សជណ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៕ ក្រោមអធិបតីភាពលោក សុខ វឿន មេឃុំជំនាប់៕



