នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងង ១១:៣០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ទទួលទេយ្យទានពីព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសិរីសោភិត ព្រះអនុគណស្រុកស្រែអំបិល ជាព្រះចៅអធិការវត្តមាគ៌ាគិរីស្រែអំបិល រួមជាមួយព្រះសង្ឃគ្រប់ព្រះអង្គ នៅវត្តមាគ៌ាគិរីស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង សម្រាប់ទុកចែកជូនប្រជាពលរដ្ឋទីទាល់ក្រីក្រ ចាស់ជរា និងងាយរងគ្រោះ។ ទេយ្យទានទាំងនោះរួមមាន អង្ករ ៧៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ០៤កេស ទឹកផ្លែឈើ ០៦កេស ទឹកត្រី ២១យួរ ត្រីខកំប៉ុង ១២យួរ មីខ្លាឃ្មុំក្រហម ១២កេស មីម៉ាម៉ា ១៤កេស បំពង់ទឹកក្តៅ ១០ និងបញ្ច័យ ១.០០០.០០០រៀល។
ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា