/ / /

រដ្ឋបាលឃុំកោះស្ដេច បាន ចូលរួមវគ្គបណ្ដុះបណ្ដាល លេីបច្ចេកទេសប្រេីប្រាស់នៃម៉ាសុីនកែច្នៃប្លាស្ទិក

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ឃុំ បាន ដឹកនាំក្រុមស្ត្រីកែច្នៃប្លាស្ទិកកោះស្ដេច ចំនួន៤រូប ដេីម្បីចូលរួមវគ្គបណ្ដុះបណ្ដាលលេីបច្ចេកទេសនៃម៉ាសុីនកិនប្លាស្ទិក ដែលរៀបចំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ដោយមាន ការចូលរួមមន្រ្តីតំណាងសាលាក្រុងកោះរ៉ុង មន្រ្តីសម្របសម្រួលអង្គការរុក្ខជាតិ និងសត្វព្រៃ មន្រ្តីមូលនិធិកោះសង្សារ និងក្រុមស្តីកែច្នៃប្លាស្ទិកភូមិព្រែកស្វាយ ប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៤ និង៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលចង់ឱ្យស្រ្តីយល់ដឹងពីបច្ចេកទេសប្រេីប្រាស់នៃម៉ាសុីនកិនប្លាស្ទិក យល់ដឹងអំពីការបែងចែកប្រភេទប្លាស្ទិកនិងយល់ដឹងអំពីរបៀបសម្អាតប្លាស្ទិក ដេីម្បីចូលរួមកាត់បន្ថយការសំរាមប្លាស្ទិក និងកែច្នៃសំរាមប្លាស្ទិកឡេីងវិញ។

ថ្ងៃចន្ទ ១៤កេីត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥
October 6, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ម៉េង ចន្ថា (អាជីវករលក់សាច់ជ្រូក) ដែលបានឧបត្ថម្ភ មីជាតិ ចំនួន ១០កេស និងទឹកបរិសុទ្ធ ចំនួន ១០កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោកស្រី លី វីរិន និងលោក ទេព ប៉ុនរ៉ុង រួមទាំងភរិយា ដែលបានឧបត្ថម្ភ អង្ករ ចំនួន ៤បាវ(ក្នុងមួយបាវទម្ងន់ ២៥គីឡូក្រាម) ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ បុគ្គលិកធ្វើការ នៅតាម អគារ G7 ដែលបានឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន ៥កេស ត្រីខ ៣ដុំ និងគុយទាវ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/12/2025

    លិខិត​អំពាវនាវ​របស់​រដ្ឋបាល​ស្រុកស្រែអំបិល ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ នៅ​តាមបណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ ៕

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំសម្ភារក៏ដូចជា គ្រឿងឧបភោគបរិភោគដែលសម្បុរសជនបានឧបត្ថម្ភប្រគល់ជូនដល់វិរៈកងទ័ពជួរមុខ។ក្រោមអធិបតីភាព លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/12/2025

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានវេនក្រុមការងារប្រចាំការថ្ងៃសៅរិ៍បានអញ្ជើញដឹកនាំក្រុមការងារយាមប្រចាំការដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាឃុំក្នុងស្រុកគិរីសាគរ ខេត្តកោះកុង