លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករងរដ្ឋបាលស្រុកលោកមេឃុំ ជំទប់ ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការ”ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការអញ្ជើញពីគណៈអធិបតីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។កិច្ចប្រជុំតាមប្រពន្ធ័Zoom នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥









