លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការនិងសាសនា តំណាងលោកប្រធាមន្ទីរ បានសម្របសម្រួលប្រគេន ព្រះតេជគុណ ឥន រក្សា ព្រះគ្រូចៅអធិការវត្តគិរីតេជោ ហៅវត្តកូនកុក និងលោកអាចារ្យនាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន ១ ០០០ ០០០រៀល(មួយលាន រៀលគត់) សម្រាប់ឧបត្ថម្ភ ដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងជនភៀសសឹក តាមរយៈរដ្ឋបាលខេត្ត ដែលមានលោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង និងសហការីជាអ្នកទទួលទុកដាក់ ។
——–«_»——–
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥







