លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការប្រមូលធាតុចូលលើតារាងទិន្នន័យរដ្ឋបាល មន្ទីរ អង្គភាព ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សិក្ខាសាលានេះគឺមានគោលបំណងប្រមូលផ្ដុំទិន្នន័យស្ថិតិរដ្ឋបាលពី មន្ទីរ អង្គភាពជំនាញ ឬវិស័យជាវិញរាជធានី ខេត្តនីមួយៗ ដែលមានមន្ទីរផែនការរាជធានី ខេត្ត ក្នុងការសម្របសម្រួល នឹងដឹកនាំប្រមូលទិន្នន័យស្ថិតិរដ្ឋបាលទាំងអស់នេះ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃទិន្នន័យស្ថិតិដ៍សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានី ខេត្ត។
នាថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥








