លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំក្រុមការងារឃុំ ចូលរួមជាមួយលោក ជួន ចិន្ដា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងជាសមាជិក គ.ក.ស.ក ស្រុកកោះកុង ចុះសួរសុខទុក្ខ និងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ រួមជាមួយសិស្សក្រីក្រចំនួន ០៣នាក់ ដែលជាជំនួយគាំទ្ររបស់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្ដី និងកុមារស្រុក សមាសភាពចូលរួមមាន លោកស្រី អ៊ុក កន្និការ ជំទប់ឃុំទី១ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។






