ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៥ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម លើកទិសដៅខែវិច្ឆិកា ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួមមាន លោក ជា ឧត្តម សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ លោក លោកស្រីមេភូមិទាំង២ លោក នាយកសាលាបឋម និងអនុវិទ្យាល័យតាតៃ សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃ ស្មៀនឃុំ ជំនួយការឃុំ សរុបចំនួន ១៥នាក់ ស្រី ០៤នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥
















