/ / /

ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ និងមន្រ្តី នៃរដ្ឋបាលស្រុកថ្មបាំង

ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ និងមន្រ្តី នៃរដ្ឋបាលស្រុកថ្មបាំង ដែលមានអ្នកចូលរួមសរុបចំនួន៤៥រូប ដោយបានជម្រាបជូន៖ ១. បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណរបស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានព្រឹទ្ធសភាទាំងពីរ ចំពោះអាជ្ញាធរ និងក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់របស់ស្រុកចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពអំពីស្ថានការណ៍តាមព្រំដែន។ ២. ជម្រាបជូនពីការវិវត្តនៃការឈ្លានពានរបស់កងទ័ពសៀមតាំងពីថ្ងៃដំបូងរហូតបច្ចុប្បន្ន និងវិធានការទប់ទល់ និងវាយបកដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រហូតទទួលបានបទឈប់បាញ់ និងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់សាធារណមតិជាតិទាំងក្នុង និងក្រៅប្រទេស និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សាធារណមតិអន្តរជាតិ។ ៣. ជម្រាបជូនអំពីវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ដែលផ្តល់ការដឹកនាំដ៏ស័ក្តិសិទ្ធិដល់វីរកងទ័ពការពារបូរណភាពដែនដីរបស់យើងបានយ៉ាងរឹងមាំ ។ ៤. ជម្រាបជូនអំពីសកម្មភាពរបស់ព្រឹទ្ធសភា ដែលរួមមាន ៖ -លទ្ធផលសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ -ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិ -និងសកម្មភាពគាំទ្រសមរភូមិមុខរបស់ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ .ន.ក.ខេត្ត បានចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ដែលបានទទួលមរណភាព និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និងអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក សំ សារឿន (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក. និងគ្រួសារនៃសពលោកស្រី សូ ភ័ណ្ឌ (គ្រួសារជនពលី) ជាសមាជិក អ.ន.ក.

  • រដ្ឋបាលស្រុកថ្មបាំង/
    23/09/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត លោកស្រី សុខ ណូ សមាជិកក្រុមប្រឹក្សាឃុំជីផាត បានចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាក និងជាស់ជរាគ្មានទីពឹងនៅភូមិជាំ ចំនួន ៩គ្រួសារ និងភូមិទឹកល្អក់ ចំនួន ២ គ្រួសារ មានអង្ករ ១៥ គីឡូ មី ១២ កញ្ចប់ ទឹកត្រី ២ ដប ថវិកា ២ ម៉ឺនរៀល។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ