ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានដឹកនាំសមាជិកចូលរួមក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូនប្រជាពលរដ្ឋមួយគ្រួសារ ដោយមានការអញ្ជើញចូលរួមជា អធិបតីភាព ឯកឧត្ដម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត តំណាងគណៈអ៉ីម៉ាំខេត្ត អាជ្ញាធរសង្កាត់ ភូមិ បានចុះសួរសុខទុក្ខនិងបានប្រគល់ផ្ទះមួយខ្នងជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានថវិកាសរុបស្មើ ២ ២០០ដុល្លារ ជាជំនួយរបស់សប្បុរសជនក្រៅប្រទេសតាមរយៈ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!