រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល​នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ​ពិភាក្សា ស្តីពី ការ​ដោះស្រាយផលប៉ះពាល់បរិស្ថាន ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅ​ភូមិដីទំនាប

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ជា សូវី អភិបាល​នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ​ពិភាក្សា ស្តីពី ការ​ដោះស្រាយផលប៉ះពាល់បរិស្ថាន ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅ​ភូមិដីទំនាប ដែលមានដី​ជាប់​ចំណីព្រែក លើ​គម្រោងអភិវឌ្ឍន៍​ផ្លូវបេតុងតាម​បណ្តោយមាត់ព្រែក របស់រដ្ឋបាលស្រុកកោះកុង និងមានការចូលរួមពី​លោកស្រី អ៊ិន សុភី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អនុប្រធាន​ការិយាល័យផែនការ​គាំទ្រ​ឃុំ-សង្កាត់ អនុប្រធាន​អង្គភាពលទ្ធកម្ម​សាលាស្រុក​ លោកស្រីមេឃុំត្រពាំងរូង និងប្រជាពលរដ្ឋ​សរុបចំនួន ១៤នាក់ ស្រី ០៥នាក់ នៅសាលប្រជុំ​សាលាស្រុក​កោះកុង​។​

ប្រភព : អ៊ឹង បឺត

អត្ថបទទាក់ទង