លោក ទុយ ហុងណៃ អនុប្រធានការិយាល័យស្ថិតិ នៃមន្ទីរផែនការខេត្តកោះកុង ដឹកនាំសហការី ១រូប ចូលរូមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំផ្លាស់ប្ដូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅកម្ពុជា ដោយមានគោលបំណងសំខាន់ផ្ដោតលើការសម្អាតទិន្នន័យចុងក្រោយ និងការពិនិត្យលើការបង្ហាញទិន្នន័យអតិផរណាតាមក្រាហ្វិចពីមន្ត្រីខេត្តនីមួយៗ។សិក្ខាសាលានេះទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដោយធនាគាពិភពលោក និង ដឹកនាំដោយ ឯកឧត្តម កែវ ចិត្រា ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយកវិទ្យាស្ថានជាតិស្ថិតិ គណនេយ្យជាតិ សិក្ខាសាលាប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានស្ថិតិគណនេយ្យជាតិ និងមន្រ្តីស្ថិតិ និងសន្ទស្ស៍ថ្លៃមកពីរាជធានី ខេត្តទាំង២៥ សរុបចំនួន ៧៤នាក់ ស្រី២៤នាក់។
ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥




