/ / /

ក្រុមការងារយ៉េនឌ័រ តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ យោធិន កំពុងសម្រាកលំហែមាតុភាព ចំនួន២ រូប

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំង ក្រុមការងារយ៉េនឌ័រ ដឹកនាំដោយ កញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងបាននាំយកថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ជូនលោកស្រីនាយចំណង់ សុខ ស្រីណយ ជំនួយការគិលានដ្ឋាន និងលោកស្រីពលបាលត្រី មាស អេឡែត ជំនួយការ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលទើបសម្រាលកូនរួច នៅតាមគេហដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ កញ្ញា វរសេនីយ៍ឯក ប៉ែន សុភាព បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឧត្តមសេនីយ៍មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង  ជាពិសេសតែងតែយកចិត្តទុកដាក់ថែទាំមើលការខុសត្រូវទាំងស្មារតី និងសម្ភារសម្រាប់ជួយសម្រាលដល់សុខទុក្ខកូនចៅយោធិនទាំងអស់ទូទាំងកងឯកភាព ដែលមានធុរៈផ្សេងៗកន្លងមកដោយមិនបានរើសអើងពីឋានៈតួនាទី និងភារកិច្ចអ្វីឡើយ។ កញ្ញាវរសេនីយ៍ឯកបាន លើកឡើងបន្ថែមថាថវិកាទាំងនេះ វាអាចជួយសម្រាលដោះស្រាយ ដល់ការចំណាយបានមួយផ្នែកផងដែរ និងសុំឱ្យខិតខំថែទាំសុខភាពផងដែរ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    លោក យ៉ង់ យុិន  សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការ ការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ