លោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក មន្រ្ដីរាជការជុំវិញស្រុក បានចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ឌី ទួន ត្រូវជាឪពុករបស់លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦: ៤៧នាទីព្រឹក ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!