/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំនាំក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៩គ្រួសារ រស់នៅសង្កាត់ដងទង់ ៥គ្រួសារ សង្កាត់ស្មាច់មានជ័យ ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង។

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំនាំក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៩គ្រួសារ រស់នៅសង្កាត់ដងទង់ ៥គ្រួសារ សង្កាត់ស្មាច់មានជ័យ ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ព្រោះររដូវវស្សាបានចូលមកដល់ហើយ ។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ទឹកត្រី៦ដប អាវយឺត២​ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។