/ / /

លោក សាយ ង៉ែត អភិបាលរងស្រុកតំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានទទួលស្វាគមន៍ ឯកឧត្តម ហ៊ួត រិទ្ធីអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីការលើកកម្ពស់ការអប់រំ និងគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍កោះក្នុងតំបន់ទេសចរណ៍ និងរៀបចំតំបន់ទេសចរណ៍កោះស្ដេច ជាកោះគំរូគ្មានសំរាមប្លាស្ទិក(Tourisim plastic Free Zone)ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សាយ ង៉ែត អភិបាលរងស្រុកតំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានទទួលស្វាគមន៍ ឯកឧត្តម ហ៊ួត រិទ្ធីអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីការលើកកម្ពស់ការអប់រំ និងគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍កោះក្នុងតំបន់ទេសចរណ៍ និងរៀបចំតំបន់ទេសចរណ៍កោះស្ដេច ជាកោះគំរូគ្មានសំរាមប្លាស្ទិក(Tourisim plastic Free Zone)ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ខេត្តកោះកុង លោកនាយករងរដ្ឋបាលសាលស្រុក លោកមេឃុំកោះស្ដេច ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុកក្រុមហ៊ុនGOMI Recycle អង្គការcomposted អាជ្ញាធរភូមិ ឃុំ តំណាងរីសតកោះស្ដេច អភិជនរីសត ផ្ទះសំណាក់ អាហារដ្ឋាន ទូកទេសចរណ៍ អាជីវករ នឹងប្រជាពលរដ្ឋលើភូមិកោះស្ដេច ។វគ្គបណ្ដុះបណ្ដាលនេះស្ថិតនៅសាលប្រជុំសាលស្រុកគិរីសាគរ ។

ប្រភព យ៉ាង រិទ្ធីរ៉ា

ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    13/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន1,000 ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) 100 ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគ្រួសក្រហម បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក