លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល អញ្ជើញចូលរួមពិធីប្រគល់ផ្ទះមួយខ្នង និងចែកអំណោយដល់ជនងាយរងគ្រោះចំនួន ១០គ្រួសារ ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការអញ្ជើញរួមពី ឧកញ៉ា លឹម បុក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងអាជ្ញាធរភូមិឃុំ។






























