រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង០១រូប ស្មៀន ជំនួយការរដ្ឋបាល នាយប៉ុស្តិ៍នគរបាល មេភូមិ អនុភូមិ សមាជិកភូមិ ទាំងពីរ និងប្រជាពលរដ្ឋ។
ដែលមានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែកញ្ញា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥-ផ្សេងៗ
នៅសាលាសង្កាត់ស្ទឹងវែង
វេលាម៉ោង ២:៣០នាទីរសៀល
ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ September 30, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង





