រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖
១, ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្រែអំបិល
២, ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក ស្រែអំបិល
៣, ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក ស្រែអំបិល
៤, ពិនិត្យ ពិភាក្សា និងអនុម័ត លើការស្នើសុំនិយ័តឥណទានថវិកា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក ស្រែអំបិល
៥, ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការកែសម្រួល គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុកស្រែអំបិល
៦,ស្តាប់របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក (គ.ក.ស.ក)
៧, រដ្ឋបាលឃុំទាំង៦ រាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត
៨, បញ្ហាផ្សេងៗ។
ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួម
ពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងកងកម្លាំងទាំង០២ ប្រភេទ សមាគមរាជសីហ៍សាខា ខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត សាខាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
……………………….
ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
















