/ / /

អំណោយមនុស្សធម៌ ជូនដល់ស្រ្តីកម្មការនីរោងចក្រដែលទើប នឹងសម្រាលកូន ចំនួន០៣ គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ០២គ្រួសារ និងសង្កាត់ដងទង់០១គ្រួសារ ក្រុងខេមរភូមិន្ទ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីកម្មការនីរោងចក្រដែលទើប នឹងសម្រាលកូន ចំនួន០៣ គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ០២គ្រួសារ និងសង្កាត់ដងទង់០១គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ លោកនាយកសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកជំទាវប្រធាន ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ៖
១-សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជម្ងឺ១១មុខ តាមការកំណត់ របស់គ្រូពេទ្យ ។
២-សូមបំបៅទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទរាកអាយុបាន ៦ ខែនិងផ្តល់អាហារគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅកូនដោយទឹកដោះម្តាយ រហូតដល់កុមារមានអាយុ យ៉ាងតិច ២ឆ្នាំ។
៣-សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ ណាមួយនៃជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរាក និងជម្ងឺឆ្លងដ៏ទៃទៀត និងយកទារក ឬកុមារដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូននាពេលនោះក្នុងម្នាក់ៗ ទទួលបាន ៖អង្ករ២៥គក្រ ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើ (Green tea) ១០កំប៉ុង ទឹកដោះគោខាប់៣កំប៉ុង សាប៊ូ ម្សៅកូនក្មេង២ដប អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុង ធូបមូស១ប្រអប់ ខោទឹកនោមកូនក្មេង៥ខោ ឃីតទារក(កម្រាលដេក ខោ អាវ មួក)០១ឈុត ព្រមទាំងថវិកា ៨ម៉ឺនរៀល ដូចៗគ្នា៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/07/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ លោក គឹម រម្នី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក អាជ្ញាធរភូមិ ឃុំចុះសួរសុខទុក្ខ នឹងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួនជូនប្រជាពលរដ្ឋ ដែលចាស់ជរា ក្រីក្រចំនួន៦គ្រួសារ នៅឃុំកោះស្ដេច នឹងឃុំភ្ញីមាស

  • ហេង គីមឆន/
    30/07/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ កាត់ដើមឈើ ដែលធ្វើឱ្យស្ទះទឹកពេលជំនន់ទឹកភ្លៀង ដែលស្ថិតនៅតាមប្រឡាយ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធាក្រុមប្រឹក្សាស្រុក​ លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក​ ព្រមទាំង មន្ត្រីរាជការសាលាស្រុកបូទុមសាគរ​ បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចន្ទមុន្នីរាម (ហៅវត្តអណ្តូងទឹក)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក ចូលរួមអមដំណើរ លោក គិត សុផា អភិបាលរងខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្តកោះកុង នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស (ហៅវត្តថ្មស) និងវត្តគិរីសាគរ (ហៅវត្តចម្លងគោ)

  • ហេង គីមឆន/
    30/07/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងសំណើសូមអន្តរាគមន៍ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់ឈ្មោះ អ៊ូ មករា។

  • ហេង គីមឆន/
    30/07/2026

    លោកឧត្តមសេនីយ៍ ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំសហការី បាននាំយកបច្ច័យ និងទេយ្យទាន ចូលរួមជាមួយឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នំាយកទានព្រះវស្សា និងបច្ច័យ ទេយ្យទាន ដើម្បីវេរប្រគេនប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត និងវត្តជោត្តញាណ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង