/ / /

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ដឹកនាំកិច្ចប្រជុំសមញ្ញប្រចាំខែកញ្ញា ឆ្នាំ២០២៥

រដ្ឋបាលឃុំជ្រោយស្វាយថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់សប្ដស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥រដ្ឋបាលឃុំជ្រោយស្វាយ បានរៀបចំកិច្ចប្រជុំ សាមញ្ញ របស់ក្រុមប្រឹក្សាឃុំជ្រោយស្វាយ ដែលមានរបៀបវារះ១. ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន ។២. ពិនិត្យ និងអនុម័តរបាយការណ៍ ក្នុងខែកញ្ញា ។៣.ពិនិត្យ និងអនុម័តរបាយការណ៍ ការងារអាហារូបត្ថម្ភ ក្នុងខែកញ្ញា ។៤. របាយការណ៍គណៈកម្មការស្រ្តីនិងកុមារ (គកនក) ។៥.ពិភាក្សា ការងារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ។៦. ពិភាក្សាការងារ សាងសង់ផ្លូវបេតុង ភូមិជ្រោយស្វាយខាងលិច និងការការសាងសង់ផ្លូវក្រួសក្រហមភូមិសារ៉ាយ ។៧. ពិភាក្សាស្រះ ត្រពាំងអកយំ ។៨. ការងារ សន្តិសុខសណ្ដាប់ធ្នាប់ និងការអនាម័យបរិស្ថាន ។៩. ពិភាក្សា ការរៀបចំបុណ្យកឋិនទាន ។១០ . របាយការណ៍វឌ្ឍនៈភាព របស់សមាជិកអង្គប្រជុំ ។ដែលមានលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ជាប្រធានអង្គប្រជុំ សមាជិកក្រុមប្រឹក្សាឃុំ៥រូប ក្រុមប្រឹក្សាស្រុកស្រែអំបិល ៣ រូប ប៉ុស្ដិ៍នគរបាល ប៉ុស្តិ៍នគរបាលជើងទឹកមាត់ពាមស្រែអំបិល មន្ត្រីកសិកម្មឃុំ មេភូមិ អនុភូមិ សមាជិកភូមិគ្រប់ភូមិ សហគមន៍ឆ្នេរនេសាទ ក្រុមទ្រទ្រងសុខភាពភូមិ ក្រុមស្រ្តីឆ្នើម ក្រុមការងារវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ លោកគ្រូនាយកសាលាអនុវិទ្យាល័យ លោកគ្រូនាយកសាលាបឋម សហគម៍ការពារធនធានធម្មជាតិ សរុបចំនួន ៤៣ នាក់ ស្រី ១២ នាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    លោក ឡុង ពុទ្ធី ប្រធាមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំបិទបវេសនកាលលើការអនុលោមច្បាប់ និងបទបញ្ញត្តិ ស្ដីពីការការអនុវត្តថវិកា និងការគ្រប់គ្រងសម្បត្តិទ្រព្យរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង-ស្រុក និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់កាលបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ»

  • ហេង គីមឆន/
    01/06/2026

    លោក ជី វិសិដ្ឋ ប្រធានការិយាល័យ រតនាគារខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    01/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំបិទសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

  • ហេង គីមឆន/
    01/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ កៅ​ ប៊ុនគីម​ ស្នងការ​រង​ ផែនការ​ងារ​សណ្តាប់​ធ្នាប់​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/06/2026

    វរសេនីយ៍ឯក ហេង ហ៊ុយ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្ត បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦