នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤០ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
សមាសភាពអញ្ជើញចូលរួម:
លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម ប្រធានប៉ុស្តិ៍សុខភាពជីខក្រោម ប្រធានកម្រងខ្សាច់ក្រហម លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៩ រូប ស្រី ៥ រូប។
របៀបវារៈនៃកិច្ចប្រជុំ
១- ពិនិត្យ និងអនុម័ត របៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុខែមុន
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥
៤- ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍មូលនីធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ខែកញ្ញា ឆ្នាំ២០២៥
៥- ពិនិត្យ និងអនុម័តគណៈកម្មការគ្រប់គ្រងគម្រោងឆ្នាំ២០២៥
៦- បញ្ហាផ្សេងៗ












