លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ខេត្តកោះកុង ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)។
នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង វេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





